Img 1426
Swift cc time

រដ្ឋបាលខេត្តកោះកុងអនុញ្ញាតឲ្យគ្រួសារមួយបើកកសិដ្ឋានចិញ្ចឹមក្តាមថ្មនិងបង្គារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ហ្វេសប៊ុក កម្ពុជា ពិត

កោះកុង៖ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៧ មិថុនា ចុះពិនិត្យទីតាំងស្នើសូមចិញ្ចឹមក្តាមថ្ម និងបង្គារ ០១កន្លែង ដែលមានទីតាំងស្ថិតក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោយចុះត្រួតពិនិត្យ អង្គភាពជំនាញ បានឯកភាពលើការស្នើសូមសេវាចិញ្ចឹមក្តាមថ្ម និងបង្គារ លើផ្ទៃដីចំនួន ១៤ ០០០ម៉ែត្រការ៉េ ដែលមាន៤ស្រះ។

លោកស្រី អ៉ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងស្នើសូមចិញ្ចឹមក្តាមថ្ម និងបង្គារ ០១កន្លែង របស់លោកស្រី ម៉ី រតនា ម្ចាស់កសិដ្ឋាន ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យទីតាំងស្នើសូមនេះ មានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ស្ទឹងវែង និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាល។ ជាលទ្ធផល ក្រុមការងារ និងមន្ទីរ អង្គភាពជំនាញ បានឯកភាពលើការស្នើសូមសេវាចិញ្ចឹមក្តាមថ្ម និងបង្គារ លើផ្ទៃដីចំនួន ១៤ ០០០ម៉ែត្រការ៉េ ដែលមាន៤ស្រះ៕

រូបភាព៖ ហ្វេសប៊ុក កម្ពុជា ពិត
រូបភាព៖ ហ្វេសប៊ុក កម្ពុជា ពិត
រូបភាព៖ ហ្វេសប៊ុក កម្ពុជា ពិត


Khcct banner

អត្ថបទទាក់ទង