Cctime 6monthsfree desktop
Cc times  web banner kh (2)

អគារបៃតងកាត់បន្ថយការជះឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
អគារបៃតង នៅសិង្ហបុរី

ភ្នំពេញ៖ អគារបៃតង ជាអគារដែលកាត់បន្ថយឬលុបបំបាត់ផលប៉ះពាល់អវិជ្ជមានក្នុងការរចនា ការសាងសង់ ឬប្រតិបត្តិការ ហើយមានឥទ្ធិពលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថានធម្មជាតិ។ អគារបៃតង ត្រូវអនុវត្តនៅលើ គុណភាពអគារទាំងអស់ មិនថាជាអគារស្នាក់នៅ អគារការិយាល័យ អគារសាលារៀន មន្ទីរពេទ្យ និងសំណង់ផ្សេងៗ ទៀតនោះទេ។

អគារបៃតង ជួយកាត់បន្ថយប្រភពបំពុល អត្រាខ្យល់ចេញចូលប្រសើរជាងមុនដែលអាចជួយកាត់បន្ថយមេរោគក្នុងអគារ និងអភិរក្សធនធានធម្មជាតិ។ ពិសេសអគារបៃតង ផ្តល់នូវគុណប្រយោជន៍ ដល់បរិយាកាសខាងក្នុង អាចបង្កើនផលិតភាពការងារ សុខភាព និងសុខុមាលភាពដល់អ្នករស់នៅ ហើយបង្កើនប្រសិទ្ធភាពការរស់នៅ និងមានអត្ថប្រយោជន៍សម្រាប់អាជីវកម្មផងដែរ។

លើសពីនេះ លក្ខណៈសម្បត្តិនៃអគារបៃតងនីមួយៗ មិនមែនត្រូវតែដូចគ្នា ទាំងស្រុងនោះទេ វាអាចខុសគ្នាទៅតាមប្រទេសឬតំបន់ អាស្រ័យទៅលើលក្ខខណ្ឌអាកាសធាតុ វប្បធម៌និងប្រពៃណីប្លែកពីគ្នា ប្រភេទនៃអគារប្រើប្រាស់ បរិស្ថានតូចឬក៏ធំទូលាយ អាយុកាលប្រើប្រាស់ អាទិភាពសេដ្ឋកិច្ច និងសង្គមជាដើម៕

អគារបៃតង នៅវៀតណាម
អគារបៃតង នៅឥណ្ឌា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង