Img 1426
Swift cc time

សម្តេច ហ៊ុន សែន៖ មិត្តចិនតែងតែគោរពនូវសំណូមពររបស់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលចិន តែងតែគោរពរាល់សំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយដែលកម្ពុជា និងចិន អាចធ្វើការបានលឿនជាមួយគ្នា។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ថា មិត្តចិនគឺគោរពតាមការសម្រេចចិត្តរបស់កម្ពុជា ត្រង់នេះហើយ ដែលសម្តេចបានផ្តល់នូវការវាយតម្លៃខ្ពស់ជាមួយនឹងការគោរព ដែលមិនមែនគ្រាន់តែការគោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជាទេ គឺគោរពលើការសម្រេចចិត្តនានារបស់កម្ពុជា រាប់ទាំងគម្រោងអភិវឌ្ឍន៍នានា ដោយសម្តេចថា «គ្មានអ្នកណាស្គាល់កម្ពុជានោះទេ»។

សម្តេច បានថ្លែងយ៉ាងដូច្នេះថា «មិត្តចិន គឺមិនខកចិត្តទេ ហើយរឿងមិនខកចិត្ត ដោយសារតែរបៀបរបស់យើង គឺធ្វើការពិគ្រោះគ្នា មិត្តចិន គោរពសំណូមពររបស់កម្ពុជា ដែលថាកម្ពុជា ត្រូវការធ្វើផ្លូវនេះមុន ធ្វើស្ពាននោះមុន គឺមិត្តចិនគោរពនូវសំណូមពររបស់កម្ពុជា ត្រង់នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា»។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មិត្តចិន តែងតែឱ្យកម្ពុជា ដាក់តម្រូវការផែនការទៅឱ្យមិត្តចិនប្រចាំឆ្នាំ។ ហើយរាល់ពេលដែលកម្ពុជា សុំដូរនូវគម្រោងដែលជាតម្រូវការរបស់កម្ពុជា ដែលបានដាក់ទៅហើយ ក៏មិត្តចិនយល់ព្រម និងធ្វើតាមការសម្រេចចិត្តរបស់កម្ពុជា ដែលនេះ គឺជាចំណុចល្អ៕

Khcct banner

អត្ថបទទាក់ទង