681 ezgif.com resize
Moneygramott moi1280x163px

កីឡាករមកពី១០ប្រទេសនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអន្ដរជាតិ MSC 2023

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Mobile Legends Esports

ភ្នំពេញ៖ កីឡាករចំនួន១២ក្រុម មកពី១០ប្រទេស នឹងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក Mobile Ledend Southeast Asia Cup 2023 (MSC 2023) លើវិញ្ញាសា Mobile Legends: Bang Bang នៅកម្ពុជា។ ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៨ មិថុនា នៅផ្សារទំនើបអ៊ីអនមានជ័យ។

ការប្រកួតកីឡាអេឡិចត្រូនិក នេះ មាន១២ក្រុមចូលរួមប្រកួត ដែលចែកជា ៤ពូល មកពីបណ្ដាប្រទេសចំនួន១០។ ក្រុមទាំង១២ចូលរួមប្រកួតរួមមាន ហ្វីលីពីន (២ក្រុម) និង ឥណ្ឌូណេស៊ី (២ក្រុម) ម៉ាឡេស៊ី (១ក្រុម) សិង្ហបុរី (១ក្រុម) មីយ៉ាន់ម៉ា (១ក្រុម) កម្ពុជា (១ក្រុម) ឡាវ (១ក្រុម) តួកគី (១ក្រុម) អាមេរិកខាងជើង (១ក្រុម) និង មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង (១ក្រុម)។

គួរបញ្ជាក់ថា ម្ចាស់ផ្ទះកម្ពុជា ដែលតំណាងដោយក្រុម BURN X Flash បានចាប់ឆ្នោតស្ថិតក្នុងពូល C ជាមួយក្រុមតំណាងមកពីទ្វីបអាមេរិកខាងជើង Outplay និងក្រុមមកពីឥណ្ឌូណេស៊ី ONIC Esports ។ ហើយនេះ ជាលើកដំបូងដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិលើវិញ្ញាសា Mobile Legends: Bang Bang៕

រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash
រូបភាព៖ Ren Burn X Flash


Khcct banner

អត្ថបទទាក់ទង