Yearendyearend1140x150

បំណែកបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់ កំពុងត្រូវបានអភិរក្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នាថ្ងៃទី០៦ មិថុនា បានដឹកនាំមន្រ្តីបច្ចេកទេសរៀបចំពិធីសែនព្រេនបើកការដ្ឋានគម្រោងអភិរក្សបដិមាព្រះព្រហ្មរកឃើញនៅប្រាសាទបន្ទាយពីរជាន់។

កាលពីឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានអនុវត្តន៍គម្រោងផ្លាស់ប្តូរបង្គុំទល់ទ្រឈើអស់គុណភាព មកប្រើប្រាស់គ្រឿងបង្គុំទល់ទ្រដោយដែកវិញ។ ក្នុងពេលរៀបចំកំណាយដាក់ជើងតាងគ្រឿងបង្គុំដែក ក្រុមការងារបានរកឃើញបំណែកដងខ្លួនបដិមាព្រះព្រហ្ម និងបល្ល័ង្កមានទម្រង់មូល លម្អដោយក្បាច់ដ៏វិចិត្រ។

ដោយយល់ឃើញថា វត្ថុសិល្បៈទាំងនោះ ចាំបាច់ត្រូវរៀបចំទុកដាក់ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ការជួសជុលនាពេលអនាគត ទើបអាជ្ញាធរជាតិព្រះវិហារចាត់តាំងមន្ត្រីបច្ចេកទេសអនុវត្តន៍គម្រោងនេះបន្ថែមក្នុងគោលបំណង អភិរក្សបំណែកបដិមាព្រះព្រហ្ម បំណែកបល្ល័ង្ក និងបំណែកហង្ស ដែលនៅរាយប៉ាយខាងមុខតួប៉មកណ្តាល ដោយនាំយកមកសម្អាត ចុះបញ្ជី រក្សាទុកឲ្យបានត្រឹមត្រូវនៅទីតាំងមានសុវត្ថិភាព និងធ្វើការសាងសង់ដំបូលគ្របពីខាងលើតួប៉មកណ្តាលដើម្បីការពារបល្ល័ង្កនៃបដិមាព្រះព្រហ្ម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង