Cctimesw1140xh150cm copy

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងខេត្តក្រចេះរៀបចំពិធីដាំកូនឈើដើម្បីស្តារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីថ្ងៃទី០៥ មិថុនា បានរៀបចំពិធីដាំកូនឈើដើម្បីស្តារព្រៃឈើឡើងវិញក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា ការដាំស្តារព្រៃឈើនេះពិតជាមានសារៈសំខាន់ណាស់សំរាប់មនុស្សនិងភពផែនដី ដោយប្រជាជនអាចទាញផលប្រយោជន៍ជាច្រើនដូចជា ការថែរក្សាលំនឹងបរិស្ថាន ចំណូលពីវិស័យទេសចរណ៍ និងដើម្បីទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់និងស្វែងយល់ពីប្រភេទដើមឈើប្រណិតដែលជាមរតកធម្មជាតិរបស់កម្ពុជា។ បន្ថែមពីនេះទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ នាពេលអនាគតដីព្រៃរិចរិលនេះនឹងមានព្រៃឈើដុះត្រឈឹងត្រឈៃឡើងវិញដើម្បីទាក់ទាញសត្វព្រៃ និងភ្ញៀវទេសចរមកកំសាន្តនៅតំបន់ស្តារព្រៃឈើប្រណិតនេះ។

គួរបញ្ជាក់ថាកម្មវិធីដាំស្តារព្រៃឈើឡើងវិញ ធ្វើឡើងក្នុងគោលបំណងបង្កើនគម្របព្រៃឈើទាំងក្នុងដែនជម្រកសត្វព្រៃក៏ដូចជាក្នុងសហគមន៍តំបន់ការពារធម្មជាតិផងដែរ ជាពិសេសបង្កើនគម្របព្រៃឈើគម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា ដែលត្រូវបានគេរំពឹងថាគម្រោងនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិចជាង២១លានតោន និងអាចបញ្ជៀសនូវការបាត់បង់ព្រៃឈើប្រមាណ២៥.០០០ហិចតានៅក្នុងរយៈពេល១០ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង