Img 1426
Swift cc time

កីឡាការិនី យិន សូត ដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារត់ចម្ងាយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ឡាញ់ វិសាល / AKP

ភ្នំពេញ៖ កីឡាកីឡាការិនី យិន សូត នាថ្ងៃទី០៦ មិថុនា បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាការិនីពិកាកភ្នែក យិន សូត ដណ្ដើមបានមេដាយមាស ក្នុងការប្រកួតរត់ប្រណាំង នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៃប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11។ ហើយក្នុងការរត់ប្រណាំងនេះ គឺមានអត្តពលិកម្នាក់ទៀត ជាអ្នកដឹកដៃរត់ជាមួយ ដើម្បីដឹកដៃកីឡាការិនីរត់ប្រណាំងផងដែរ។ ហើយនេះក៏ជាមេដាយមាស លើកដំបូងដែលកីឡាការិនី យិន សូត ដណ្តើមបានក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Khcct banner

អត្ថបទទាក់ទង