Cctimesw1140xh150cm copy

«កូនខ្លាស៊ីបេរី»៧ក្បាលទើបកើតក្នុងឧទ្យាន Heilongjiang

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កូនខ្លាស៊ីបេរី 

ចិន៖ កូនខ្លាស៊ីបេរី ៧ក្បាល ដែលកើតនៅដើមខែឧសភានេះក្នុងឧទ្យាន Heilongjiang បានជួបសាធារណៈជនជាលើកដំបូង ក្នុងទិវាកុមារអន្តរជាតិនៅឯឧទ្យាន Siberian Tiger Park ក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសានប្រទេសចិន។

សត្វខ្លាស៊ីបេរី ត្រូវបានគេស្គាល់ថាជាពូជខ្លា Manchurian គឺជាសត្វមួយប្រភេទដែលជិតផុតពូជបំផុតនៅក្នុងពិភពលោក។ ពូជខ្លានេះភាគច្រើនរស់នៅភាគខាងកើតនៃប្រទេសរុស្ស៊ី ភាគឦសាននៃប្រទេសចិន និងខាងជើងនៃឧបទ្វីបកូរ៉េ។ ឧទ្យាន Heilongjiang នេះបានឈានចូលដល់ដំណាក់កាលកំពូលរបស់ខ្លួនសម្រាប់ការចាប់កំណើតកូនខ្លា ដោយមានកូនខ្លាសរុបចំនួន ១៧ ក្បាលបានកើតនាពេលថ្មីៗនេះ។

ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកថែរក្សា កូនខ្លាចំនួន ១៧ ក្បាលដំបូងកំពុងតែរស់ក្នុងស្ថានភាពល្អប្រសើរជាខ្លាំង។ ឧទ្យាន Siberian Tiger Park គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានចំនួនបីដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាស៊ីបេរីរបស់ប្រទេសចិន Hengdaohezi Feline ដែលជាមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាស៊ីបេរីដ៏ធំបំផុតនៅក្នុងទីក្រុង Heilongjiang ។ មជ្ឈមណ្ឌលនេះមានឈ្មោះថា "ផ្ទះនៃសត្វខ្លាស៊ីបេរី" មជ្ឈមណ្ឌលនេះបានបង្កាត់ពូជសត្វខ្លាធំជាង ៨០០ ក្បាល៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង