Yearendyearend1140x150

ក្រសួងបរិស្ថានចាត់ទុកតំបន់ការពារធម្មជាតិ ជាសរសរកន្លោងទ្រទ្រង់សហគមន៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ភ្នំពេញ៖ តំបន់ការពារធម្មជាតិ គឺជាសសរកន្លោងទ្រទ្រង់សហគមន៍។ នេះបើតាមប្រសាសន៍លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅថ្ងៃទី៦ មិថុនា នាទីស្ដីការក្រសួងបរិស្ថាន។

ថ្លែងនាឱកាសនោះ លោក សាយ សំអាល់ បានចាត់ទុកថាតំបន់ការពារធម្មជាតិ គឺជាសសរកន្លោងទ្រទ្រង់សហគមន៍។ បន្ថែមពីនេះ ការបង្កើតតំសហគមន៍តំបន់ការពារធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះសម្រេចទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិនិងដកហូតផលអនុផលព្រៃឈើដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។

ជាមួយគ្នានោះ លោក សាយ សំអាល់ ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីបង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី(ផ្តល់ជូនភ្ញៀវទេសចរណ៍នូវអាហារក្នុងតំបន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។

គួរបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តក្រវ៉ាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងការកែច្នៃសក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិនិងមូលដ្ឋានប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង