រតនគិរី៖ អង្គការជិវិតធម្មជាតិនៅកម្ពុជា កាលពីពេលថ្មីៗនេះ ទើបបញ្ចប់ការជំរឿនសត្វក្រៀលក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២០២៣។ នៅក្នុងការធ្វើជំរឿននោះ អង្គការជីវិតធម្មជាតិ បានកត់ត្រាបានក្រៀលបានចំនួន ១៦ក្បាលដែលជាចំនួនខ្ពស់បំផុតក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ។
អង្គការជិវិតធម្មជាតិនៅកម្ពុជា ទើបតែបញ្ចប់ការជំរឿនសត្វក្រៀលក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀលក្នុងការរកចំណី និងពងកូន។ ការជំរឿននេះត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភាជារៀងរាលឆ្នាំ និងនៅទូទាំងប្រទេស។ ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ ២០២២-២០២៣នេះ អង្គការជិវិតធម្មជាតិបានក្រៀលបានចំនួន ១៦ក្បាលដែលជាចំនួនខ្ពស់បំផុតក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ។
ក្រៀលជាបក្សីដែលមានកំពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿនដោយសារកត្តាបានបង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។ នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជីរក្រហម IUCN៕