Cctime ezgif.com resize
Img 0571

រៀនផងធ្វើការផង កញ្ញា គន្ធា ឆ្លៀតចូលរួមប្រកួតជជែកដេញដោលរហូតបានជ័យលាភី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា វ៉ា គន្ធា ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងធ្វើការពេញម៉ោងនៅស្ថាប័នឯកជនមួយ តែឆ្លៀតពេលចូលរួមប្រកួតកម្មវិធីផ្សេងៗរហូតដល់ទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធីជជែកដេញដោលកាលពីថ្ងៃ ២៨ ឧសភា ២០២៣ កន្លងទៅនេះ។

កញ្ញា វ៉ា គន្ធា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នកញ្ញា កំពុងតែសិក្សាឆ្នាំទី២ ជំនាញពាណិជ្ជកម្មអន្តរជាតិ និងធ្វើការពេញម៉ោង ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងគណនេយ្យនៅក្រុមហ៊ុនបុរីមហាសំណាង។ ក្រៅពីធ្វើការពេញម៉ោង និងរៀននៅសាកលវិទ្យាល័យ យុវជនវ័យ ១៩ ឆ្នាំនេះ នៅតែប្រឹងប្រែងឆ្លៀតដើម្បីចូលរួមកម្មវិធីសង្គម និងការប្រកួតប្រជែងនានាជានិច្ច។

បើតាមកញ្ញា គន្ធា បានឱ្យដឹងថា កញ្ញាសម្រេចចិត្តក្នុងការឆ្លៀតពេលបែបនេះដោយសារតែប្រមើលឃើញថាការចូលរួមនៅក្នុងសកម្មភាពទាំងអស់នេះនឹងអាចពង្រឹងសមត្ថភាពកញ្ញាឱ្យបានកាន់តែប្រសើរជាងមុន។ ថ្មីៗនេះ កញ្ញា បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលភាពជាសហគ្រិនល្អនិងបានប្រកួតគម្រោងអាជីវកម្មជាមួយនឹងកម្មវិធី Youth21 រួមទាំងបានប្រកួតជជែកដេញដោលជាភាសាអង់គ្លេសបានជ័យលាភីលេខ២ផងដែរ។

ទោះជាមិនសូវមានពេលវេលាច្រើនក៏ពិតមែន យុវជនរូបនេះនៅតែបន្តឆន្ទៈក្នុងការប្រកួតផ្សេងៗទៀតដើម្បីអាចបង្កើនទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗ អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្តទៀត អ្វីដែលពិសេសនោះ គឺកញ្ញាបានរៀបរាប់ថា ការចូលរួមកម្មវិធីទាំងនេះនឹងអាចធ្វើឱ្យកញ្ញាអាចបន្សុំាខ្លួនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលបានជួបប្រទះចំពោះមុខ ដែលជាថ្នូលមួយសម្រាប់កញ្ញាពង្រឹងភាពក្លាហានរបស់ខ្លួនដើម្បីអាចក្លាយទៅជាសហគ្រិនស្រ្តីម្នាក់នាពេលអនាគតដែលជាក្តីស្រមៃរបស់ខ្លួន។

កញ្ញា បានបន្តទៀតថា ការធ្វើសកម្មភាពច្រើនក្នុងពេលតែមួយបែបនេះ ពិតជាមានបញ្ហាប្រឈមច្រើន តែកញ្ញា នៅតែបន្តពុះពារជាមួយនឹងឧបសគ្គទាំងនេះ ដើម្បីអនាគតដ៏ត្រចះត្រចង់នាពេលខាងមុខ ដូចនេះ ដរាបមានបញ្ហាអ្វីរារាំង កញ្ញានឹងគ្មានថ្ងៃបោះបង់ក្នុងការធ្វើអ្វីដែលខ្លួនកំពង់ពេញចិត្តស្រលាញ់នោះឡើយ។

គួរបញ្ជាក់ងដែរថា កញ្ញា វ៉ា គន្ធា ជាសមាជិកនៃក្រុមជ័យលាភីជជែកដេញដោល CACTUS ក្នុងកម្មវិធីទស្សនៈយុវជនដែលរៀបចំដោយក្រុមការងារ RULErs ក្រោមប្រធានបទទាក់ទងនឹងស្រ្តី និងការងារមិនមានប្រាក់កម្រៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង