![](https://cdn.cc-times.com/kh.cc-times.com/media/32767/large/352055104_1463635604444201_3104263627225283731_n.jpg?1685957894)
កំពង់ធំ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ឧសភា បានប្រកាសទទួលស្គាល់ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិបាឡត ជាសហគមន៍តំបន់ការពារធម្មជាតិស្របច្បាប់ នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ខេត្តកំពង់ធំ លើទំហំផ្ទៃដី ៦៥ហិកតា។
សហគមន៍បាឡត ដែលទើបទទួលបានការទទួលស្គាល់ការបង្កើតពីក្រសួងបរិស្ថានជាសហគមន៍តំបន់ការពារធម្មជាតិស្របច្បាប់ នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ លើទំហំផ្ទៃដី ៦៥ហិកតា មានទីតាំងក្នុងទន្លេសាបនៃខេត្តកកំពង់ធំ ។ សហគមន៍តំបន់ការពារធម្មជាតិបាឡត បាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយមន្រ្ដីឧទ្យានុរក្សនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងឃ្លាំមើលបទល្មើសខុសច្បាប់ និងអង្កេតតាមដានជីវចម្រុះក្នុងតំបន់។
សេចក្ដីប្រកាសទទួលស្គាល់នេះ គឺជាការផ្តល់សិទ្ធិពេញលេញដល់សហគមន៍ក្នុងការចូលរួមចំណែកលើការងារអភិក្សធនធានធម្មជាតិ និងអាចអាស្រ័យផលលើធនធានធម្មជាតិក្នុងតំបន់សហគមន៍ ដែលស្របតាមលក្ខន្តិកៈដូចដែលបានចែង៕
![](https://cdn.cc-times.com/kh.cc-times.com/media/32768/large/351551008_641529604657958_7582637952771152704_n.jpg?1685957908)
![](https://cdn.cc-times.com/kh.cc-times.com/media/32769/large/351756936_651798302972298_8951166253438393707_n.jpg?1685957913)
![](https://cdn.cc-times.com/kh.cc-times.com/media/32770/large/351824666_928937571722797_5391983270108736499_n.jpg?1685957921)