681 ezgif.com resize
Swift cc time

កូនកាត់ខ្មែរ-អាម៉េរិកលើកយកម្ហូប«ហហ្មុក»របស់ខ្មែរបង្ហាញក្នុងកម្មវិធី MasterChef

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អាម៉េរិក៖ កូនកាត់ខ្មែរ-អាម៉េរិក លោក Charles Calvino Hang កាលពិពេលថ្មីៗនេះ បានចូលរួមប្រកួតធ្វើម្ហូបក្នុងកម្មវិធី Masterchef United Tasted of America រដូវកាលទី១៣ ដោយបានលើកយកមុខម្ហូប«ហហ្មុក» មកបង្ហាញក្នុងកម្មវិធីប្រកួតធ្វើម្ហូបនេះ។ ជាពិសេសនោះ មុខម្ហូបនេះ ធ្វើអោយគណៈកម្មាការទាំងបួនសរសើរមិនដាច់ពីមាត់ ថែមទៀតផង។

នៅក្នុងកម្មវិធី Masterchef United Tasted of America លោកបានលើកយកមុខម្ហូប«ហហ្មុក» ដែលជាមុខម្ហូបសំខាន់ របស់ខ្មែរដែលមានគ្រឿងផ្សំធ្វើពីត្រី ឬត្រីអណ្តែងស្រស់ផ្សំគ្រឿងមានការពិបុក និងខ្ទិះដូង និងខ្ចប់ចំហុយ។ មុខម្ហូប«ហហ្មុក» ដែលលោក Charles លើកមកបង្ហាញ បានទទួលសរសើរមិនដាច់ពីមាត់ ពីគណៈកម្មាការទាំងបួន ដែលធញវើឥ្យលោកទទួលបាន YES ដល់ទៅ៤ ដែលធ្វើឲ្យលោកអាចទៅវគ្គបន្ទាប់ទៀត។

លោក Charles Calvino Hang មានអាយុ ៣៤ឆ្នាំ មានមុខរបរជាជាងកាត់សក់។បច្ចុប្បបន្នលោករសន់នៅរដ្ឋ Ohio សហរដ្ឋអាម៉េរិក ហើយការចូលរួមប្រកួតធ្វើម្ហូបក្នុងកម្មវិធី Masterchef US ក៏ព្រោះការធ្វើម្ហូបក៏ជាអ្វីដែលលោកចូលចិត្តធ្វើ ហើយលោកក៏មានបំណងបង្ហាញពីវប្បធម៌គ្រួសារ និងប្រទេសកម្ពុជា តាមរយៈការប្រកួតនេះ៕

រូបភាព៖ ហ្វេសប៊ុក លោក លោក Charles Calvino Hang


Khcct banner

អត្ថបទទាក់ទង