Yearendyearend1140x150

កាកបាទក្រហមកម្ពុជាបរិច្ចាគថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផា ដើម្បីកុមារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” ឆ្នាំ២០២៣, កាកបាទក្រហមកម្ពុជា ដែលមានសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ នេះជាលើកទី៦ហើយ ក្នុងចំណោម១២លើក ដែលកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់តាំងពីមូលនិធិត្រូវបានបង្កើតឡើងនៅថ្ងៃទ១១ ខែមេសា ឆ្នាំ២០២៣។

ពិធីប្រគល់-ទទួលថវិកានេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ អ៊ុក ម៉ាលី អគ្គហិរញ្ញិក កាកបាទក្រហមកម្ពុជា តំណាង សម្តេច ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេច ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់នៃកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខពលរដ្ឋដែលជួបការលំបាកនៅទូទាំងប្រទេស ជាពិសេសការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ទារក និងកុមារ និងកុមារនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង