Cc times web banner kh additional year end web banner2 (6)

ការពង្រឹងប្រព័ន្ធសន្តិសុខសាយប័រ (Cybersecurity) សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងស្រុក៖ មធ្យោបាយការពារពីការគំរាមកំហែងដែលកើនឡើងក្នុងសម័យឌីជីថល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភាពជឿនលឿននៃបច្ចេកវិទ្យា ដូចជា AI, blockchain និង chatbots កំពុងតែធ្វើឱ្យវិស័យធនាគារ បន្តផ្លាស់ប្ដូរឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយអនុញ្ញាតឱ្យធនាគារនានាផ្តល់សេវាកម្មរបស់ខ្លួនស្របតាមតម្រូវការអតិថិជនគ្រប់រូប ខណៈដែលប្រតិបត្តិការឌីជីថលកាន់តែមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីគុណសម្បត្តិនានាដែលនាំមកនូវអត្ថប្រយោជន៍ បច្ចេកវិទ្យា ទាំងនេះក៏មកជាមួយហានិភ័យ និងការគំរាមកំហែងខ្ពស់ ដែលធនាគារនានាត្រូវតែដោះស្រាយដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការលួចចូលប្រើប្រាស់ទិន្នន័យជាច្រើនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បើយោងតាមរបាយការណ៍វាយតម្លៃពីកម្មវិធី Cyber Treat របស់ Interpol ក្នុងឆ្នាំ 2021 ដោយចំនួននៃករណីសរុបមានដល់ទៅ 7,345 ករណី ដែលត្រូវបានកត់ត្រាក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ 2020។ ចំនួនករណីនេះមិនរាប់បញ្ចូលទាំងការវាយប្រហារផ្សេងៗទៀតដែលមិនត្រូវបានគេរាយការណ៍ ហើយវិស័យធនាគារជាគោលដៅក្នុងការប៉ុនប៉ងលួចចូលច្រើនបំផុតដែលមានអត្រាដល់ទៅ 21.3% នៃការវាយប្រហារបែប phishing។

តាមការសម្រង់មតិរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យធនាគារ និងស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វិនិយោគបន្ថែមលើសន្តិសុខសាយប័រ (Cybersecurity) បន្ថែមទៀត ដោយសារតែមានការកើនឡើងនៃឌីជីថលូបនីយកម្ម (digitalization) ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ”កំណើនយ៉ាងឆាប់រហ័សនៃ ឌីជីថលូបនីយកម្ម ក៏ផ្ដល់ឱកាសច្រើនដល់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ព័ត៌មានហិរញ្ញវត្ថុ ដ៏សំខាន់ៗរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់ ក៏កំពុងស្ថិតក្នុងហានិភ័យ។ ដូច្នេះ នាងខ្ញុំសូមស្នើឱ្យស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យធ្វើការអភិវឌ្ឍឱ្យបានត្រឹមត្រូវលើប្រព័ន្ធសន្តិសុខសាយប័រ និងផ្តល់ការ បណ្តុះបណ្តាលដល់បុគ្គលិកដើម្បីកាត់បន្ថយហានិភ័យនៃការបំពានលើប្រព័ន្ធសុវត្ថិភាព។ បន្តការអប់រំ និងផ្សព្វផ្សាយចំណេះដឹង គឺជាគន្លឹះក្នុងការធានាសុវត្ថិភាពលើសន្តិសុខសាយប័រផងដែរ”។

ឥឡូវនេះ ដល់ពេលហើយដែលម្ចាស់ធនាគារទាំងអស់គិតគូរ និងចាត់ទុកសន្តិសុខសាយប័រ (Cybersecurity) ជាចលករជំរុញកំណើត។ ប្រព័ន្ធសុវត្ថិភាពនឹងជួយជំរុញកម្លាំងការងារឱ្យកាន់តែមាន ផលិតភាព និងភាពច្នៃប្រឌិតដែលនឹងដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង។ ការអនុវត្តបែបនេះក៏សមស្របទៅនឹងរបាយការណ៍ដែលបានចេញផ្សាយដោយ Cisco ផងដែរ ដែលបង្ហាញពីការព្រួយបារម្ភថាសន្តិសុខសាយប័រ (Cybersecurity) បានរារាំងការច្នៃប្រឌិតរបស់ក្រុមហ៊ុនដល់ទៅ 71% ដោយភ័យខ្លាចក្នុងការបើកប្រព័ន្ធប្រតិបត្តិការបន្ថែមដែលអាចទទួលរងការគំរាមកំហែងតាមរយៈ ប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ សន្តិសុខសាយប័រក៏អាចជួយរក្សាទិន្នន័យ និងធ្វើឱ្យអតិថិជនបន្តគាំ ទ្រធនាគារ ស្របពេលដែលធនាគារបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារទិន្នន័យឯកជនភាព និងសម្លឹងឆ្ពោះទៅរកកិច្ចការពារពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនាពេលខាងមុខបន្ថែមទៀត។

ទោះជាយ៉ាងនេះក្ដី បច្ចេកវិទ្យាដែលកំពុងតែរីកចម្រើន ដូចជាវេទិកាសុវត្ថិភាពដែលប្រើបច្ចេកវិទ្យា Cloud ដំណើរការដោយវិធីញែកកម្មវិធី អាចជួយកាត់បន្ថយហានិភ័យទាំងនេះបានយ៉ាងមានប្រសិទ្ធភាព ដោយផ្ដល់វិសាលភាពការពារពេញលេញទូទាំងសហគ្រាសតូចធំគ្រប់ប្រភេទទាំងអស់ ដោយមិនតម្រូវ Endpoint Software ឬ end user-experience ឡើយ។

ការបំបែកសិន ក្នុងជំហរ Zero trust គឺជាវិធីសាស្រ្តមួយដើម្បីការពារសន្តិសុខសាយប័រ ដែលសន្មតថា រាល់អ្នកប្រើប្រាស់ (user) ឧបករណ៍ (Devices) និង ណិតវើក (Network) ទាំងអស់សុទ្ធតែមិនមាន សុវត្ថិភាពគួរទុកចិត្តបាន ហើយគួរតែត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ពីសុវត្ថិភាពជាមុនសិនមុននឹងផ្ដល់សិទ្ធិចូលប្រើប្រាស់។ នីតិវិធីនេះកំពុងក្លាយជាវិធីសាស្ត្រដ៏ពេញនិយមកាន់តែខ្លាំងឡើងក្នុងវិស័យធនាគារ និង ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាមធ្យោបាយមួយដើម្បីកែលម្អលើសន្តិសុខសាយប័រ (Cybersecurity) និង ការពារពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងវិញទៀតការបំបែកកម្មវិធី Web Browser ដាច់ដោយឡែក ក៏ជួយរក្សាសកម្មភាពរុករក (browsing) ឱ្យស្ថិតក្នុងស្ថានភាព ឬបរិយាកាសសុវត្ថិភាពផងដែរ ដោយបំបែកចេញពីឧបករណ៍ (Device) និង ណិតវើក (Network) របស់អ្នកប្រើប្រាស់។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការគំរាមកំហែងតាមវិប (web) ដូចជាការវាយប្រហារបែប phishing, ការទាញយកមេរោគ (Malware Downloads) និងការទាញយកដ្រាយវ៍ណាមួយ (Drive-By Download)។

អំពី Menlo Security

Menlo Security នឹងជួយការពារស្ថាប័នពីការវាយប្រហារតាមរយៈអ៊ីនធឺណិត ដោយលុបបំបាត់ការគំរាមកំហែងនៃមេរោគ malware លើគេហទំព័រ (Web), ឯកសារ (Documents), និងអ៊ីមែល (Email)។ វេទិកាសុវត្ថិភាពប្រើបច្ចេកវិទ្យា Cloud ដំណើរការដោយវិធីញែករបស់ Menlo Security ផ្ដល់វិសាល ភាពការពារពេញលេញទូទាំងសហគ្រាសតូចធំគ្រប់ប្រភេទទាំងអស់ ដោយមិនតម្រូវ Endpoint Software ឬ end user-experience ឡើយ។ Menlo Security ត្រូវបានជឿទុកចិត្តដោយអាជីវកម្ម ធំៗទូទាំងសកលលោក រួមទាំងក្រុមហ៊ុន Fortune 500 និង 8 ស្ថាប័ននៃសេវាកម្មហិរញ្ញវត្ថុពិភពលោកធំជាងគេទាំង 10 ដែលត្រូវបានគាំទ្រដោយ Vista Equity Partners, Neuberger Berman, General Catalyst, American Express Ventures, Ericsson Ventures, HSBC និង JP Morgan Chase។ Menlo Security មានទីស្នាក់ការកណ្តាលនៅ Mountain View រដ្ឋ California ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.menlosecurity.com.



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង