Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងប្រៃសណីយ៍លើកទឹកចិត្តឲ្យសិស្សចូលរួមប្រកួត«បញ្ញវ័នឌីជីថល»ដើម្បីពង្រីកសកក្ដានុពលខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្សចូលរួមដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតប្រជែង «បញ្ញវ័នឌីជីថល - Digital Talents» ដើម្បីបង្ហាញទេពកោសល្យ និងពង្រីកសកក្ដានុពលរបស់ខ្លួន។ នេះបើតាមប្រសាសន៍លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងក្នុងពិធីប្រកាសផ្លូវការ កម្មវិធី បញ្ញវ័នឌីជីថល - Digital Talents នៅថ្ងៃទី២ ឧសភា នេះ។

ថ្លែងនៅក្នុងពិធីបើកនាឱកាសនោះលោក ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ចូលរួមដាក់ពាក្យនៅក្នុងកម្មវិធីប្រកួតប្រជែងកម្មវិធីបញ្ញវ័នឌីជីថល ដើម្បីបង្ហាញទេពកោសល្យ និងពង្រីកសកក្ដានុពលរបស់ខ្លួន។ លោក បានប្រកាសថា សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០ ទទួលបានកុំព្យូទ័រយួរដៃ ១គឿង និងប្រាក់ឧបត្ថមផងដែរ។

លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ 

គួរបញ្ជាក់ថា កម្មវិធីបញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយ ក.ប.ទ. និងមានការគាំទ្រដោយក្រសួងអប់រំ ព្រមទាំងដៃគូសហការឧបត្ថមកម្មវិធីរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Smart Axiata គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្រុមហ៊ុន Huawei Cambodia។ កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យរបស់បេក្ខជនដែលកំពុងសិក្សាពីថ្នាក់ទី១០ ដល់ទី១២ ទូទាំងប្រទេសកម្ពុជា ដែលចាប់ផ្តើមជ្រើសរើសខេត្តចំនួន៦ ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ និងបិទទទួលពាក្យនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង