Img 1426
Swift cc time

គ្រូបង្វឹកបាល់ទាត់អង្គការផ្កាយសមុទ្រត្រូវបានជ្រើសធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាប៉ារ៉ាហ្គេមឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គ្រូបង្វឹកបាល់ទាត់បីរូប របស់អង្គការផ្កាយសមុទ្រ ត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹង ប្រព្រឹត្តទៅថ្ងៃទី៤ ឧសភា ខាងមុខនេះ។ គ្រូបង្វឹកទាំងបីរូបគឺ កញ្ញា សុខ រ៉ាន់យ៉ា លោក កែប សាម៉េត និងលោក អ៊ឹម សុភ័ក្រុមករា នឹងទទួលខុសត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជានីមួយៗ ចូលរួមប្រកួតទៅតាមប្រភេទកីឡាផ្សេងៗ។ ដោយឡែកគ្រូបង្វឹកបាល់ទាត់របស់ អង្គការផ្កាយសមុទ្របីរូប ផ្សេងទៀតគឺ លោក សន ដេត, លោក រឿន រ៉ាវី និងលោក គង ចាន់រិទ្ធិ នឹងបំពេញតួនាទីជាជំនួយការ គ្រូបង្វឹកក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ។

គ្រូបង្វឹក រ៉ាន់យ៉ា ដោយមានគ្រូបង្វឹក ចាន់រិទ្ធិជាជំនួយការ ត្រូវបានជ្រើសរើសឲ្យដឹកនាំ និងសម្របសម្រួលកីឡាបាល់ទាត់ Goalball ដល់កីឡាករកីឡាការនីពិការភ្នែកប្រាំពីរនាក់ ដែលពួកគេហ្វឹកហាត់បាល់ទាត់ក្នុងកម្មវិធីបាល់ទាត់សម្រាប់ជនពិការរបស់អង្គការផ្កាយសមុទ ផងដែរ ។ 

គ្រូបង្វឹក សាម៉េត នឹងដឹកនាំ សម្របសម្រួលកីឡាបាល់ទាត់ 3-a-side ជាមួយនឹងជំនួយការ គ្រូបង្វឹកពីរនាក់ទៀតគឺគ្រូបង្វឹក ដេត និងរ៉ាវី ។ ក្នុងនោះ គ្រូបង្វឹក សាម៉េត នឹងបង្ហាត់កីឡាករកីឡាការនី ពិការចំនួន ១០នាក់ ក្នុងកម្មវីធីបាល់ទាត់របស់អង្គការផងដែរ ។ ចំណែក គ្រូបង្វឹក មករា នឹងដឹកនាំសម្របសម្រួលកីឡាបាល់ទាត Cerebral Palsy_(CP) ។ 

គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹង ប្រារព្ធឡើងនៅភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ នឹងប្រមូលផ្តុំកីឡាករកីឡាការនីពីការ ជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំអស្ចារ្យ ដែលរំលេចឲ្យឃើញនូវសារសំខាន់មិនអាចកាត់ថ្លៃបាននៃកីឡា ដែលជួយលើកកម្ពស់ការចូលរួមរបស់ជនពិការ ក៏ដូចជា ផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព និងបង្ហាញពីស្មារតីស្រឡាញ់កីឡាជនពិការ៕


Khcct banner

អត្ថបទទាក់ទង