Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនមួយក្រុមដឹកនាំក្រុម The Great Bamboo ធ្វើកិច្ចការសង្គម

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា លុយ កាន្និកា ជាប្រធានក្រុម The Great Bamboo (TGB)។ បច្ចុប្បន្ន កាន្និកា កំពុងដឹកនាំយុវជនចំនួន២៧នាក់ ដែលជាសមាជិកក្រុម The Great Bamboo ក្នុងការធ្វើកិច្ចការងារសង្គមដូចជា ការធ្វើកម្មវិធីសម្បុរសធម៌ ការដឹកនាំកុមារអានសៀនភៅ ការធ្វើសិក្ខាសាលា និងសាងសង់បណ្ណាល័យ ជាដើម។

កញ្ញា កាន្និកា បានប្រាប់ស៊ីស៊ីថាមស៍ ថា The Great Bamboo (TGB) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្ហាត់បង្រៀនសមាជិកអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។ ជាពិសេសនោះ សមាជិក The Great Bamboo ធ្វើការធ្វើសប្បុរសធម៌ជាមួយសិស្សានុសិស្ស នៅសាលាបឋមសិក្សាដាច់ស្រយ៉ាលក៏ដូចជាជូនចាស់នៅតាមស្រុកភូមិ និងដឹកនាំកុមារអោយមានទម្លាប់អានសៀវភៅ។

The Great Bamboo ធ្វើការផ្ដោតសំខាន់ទៅលើតំបន់ដែលខ្វះខាតនិងដាច់ស្រយ៉ាល។ កន្លងមក TGB បានចុះទៅធ្វើអំណានតាមភូមិ អំណាននៅទីសាធារណៈ និងបានរៀបចំបណ្ណាល័យតូចមួយនៅផ្ទះអ្នកភូមិកោះរកា ធ្វើម្ហូបជូនចាស់ៗក្នុងភូមិកោះរកា ក៏ដូចជាចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកោះគល់ និងនាំពួកគេលេងល្បែងកំសាន្តជាដើម។

កញ្ញា កាន្និកា បានឲ្យដឹងទៀតថា អំណាននៅតាមភូមិ សមាជិកក្រុមត្រូវធ្វើ Poster ដើម្បបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីអោយប្រជាពលរដ្ឋចូលរួមបរិច្ចាគជា សៀវភៅ ទឹកប្រាក់ និង សម្ភារៈផ្សេងៗទៀត។ ជាមួយគ្នានោះ សមាជិកក្រុមត្រូវធ្វើការបរិច្ចាគផងដែរ។ ចំណែកឯអំណាននៅទីសាធារណៈ បន្ទាប់ពីប្រមូលសៀវភៅគ្រប់ប្រភេទរួចហើយ និងយកទៅមាត់ទន្លេរឺសួនច្បារមុខសាលាខេត្តដើម្បីអោយប្អូនៗអាចមកជ្រើសរើសសៀវភៅដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេដើម្បីអាន។

ការដែល The Great Bamboo ធ្វើបែបនេះព្រោះចង់អោយកុមារមានឱកាសអានសៀវភៅគ្រប់ៗគ្នា និងស្គាល់មិត្តថ្មីថែមទៀតផង។ ការរៀបចំអំណាននៅតាមភូមិនឹងអំណានតាមទីសាធារណះ ធ្វើអោយពួកគាត់មានទម្លាប់ក្នុងការអាន និងធ្វើអោយសង្គមកម្ពុជាសម្បូរទៅដោយអ្នកចូលចិត្តអាន។

កាន្និកា បានបញ្ជាក់ថា ការធ្វើសិក្ខាសាលាកន្លងមក ផ្ដោតសំខាន់ទៅលើប្រធានបទដែរទាក់ទង់ទៅនឹងការសិក្សាហើយប្រធានបទដែលធ្វើកន្លងមក មានដូចជា Sustainable Development Goals, បន្តការអានឆ្នាំ ២០២០ នឹង ២០២៣, Tips to improve public speaking skills, Self love និង មូលនិធិ ១ដុល្លារដើម្បីក្តីស្រឡាញ់ ជាដើម។

គួរបញ្ជាក់ថា The Great Bamboo បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ដោយអ្នកគ្រូភុន ឈុននី ដែលមានកញ្ញា លុយ កាន្និកា ជាប្រធានក្រុម។ កញ្ញា លុយ កាន្និកា មានអាយុ១៩ឆ្នាំ និងមានទីកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្ន កាន្និកា ជានិស្សិតឆ្នាំទី២ កំពុងសិក្សាជំនាញព័ត៌មានវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

កញ្ញា លុយ កាន្និកា ប្រធានក្រុម The Great Bamboo (TGB)


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង