681 ezgif.com resize
Swift cc time

ប្រើសញី ១ក្បាលបានងាប់ដោយសារព្រានព្រៃបាញ់ នៅតំបន់ភ្នំធន់ក្អែរ ខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ព្រាប នាំសារ ធីវី

ក្រចេះ៖ ប្រើសញី ១ក្បាល នាថ្ងៃទី០១ មិថុនា ប្រទះឃើញងាប់ដោយសារត្រូវបានព្រានព្រៃលួចបាញ់ដោយកាំភ្លើងកែច្នៃ កាលពីថ្ងៃទី២៧ ខែឧសភា ស្ថិតនៅតំបន់សហគមន៍ភ្នំធន់ក្អែរ ក្នុងភូមិព្រែកចំឡាក់ ឃ្មុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក សុខ មាន អនុគណៈកម្មការសហគមន៍ភ្នំធន់ក្អែរ បានមានប្រសាសន៍ថា «ដំបូងឡើយ សត្វប្រើសនេះតែងតែទៅស៊ីស្វាយក្នុងចំការនៅជើងភ្នំធន់ក្អែក តែនៅម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែឧសភា ម្ចាស់ចំការបានឃើញដានជើងមនុស្ស។ ពេលនោះម្ចាស់ចំការមើលតាមដានជើងមនុស្ស ក៏ឃើញស្នាមជើងប្រើសត្រូវរបួសរត់ចូលព្រៃវិញ ទើបសន្ឋិដ្ឋានថា ប្រើសនេះ ត្រូវរបួសដោយសារគេបាញ់ពីយប់»។

អនុគណៈកម្មការសហគមន៍ភ្នំធន់ក្អែរ បានបន្ថែមថា នៅក្នុងសហគមន៍ភ្នំធន់ក្អែរ មានសត្វរស់នៅជាច្រើនប្រភេទ ក្នុងនោះមានជ្រូកព្រៃបានកូន ១១សម្បុក, ស្វាស្រូវជាង ៤០ក្បាល, ស្វាកន្ទុយសមានជិត ៤០ក្បាល និងប្រើសមានឈ្មោល ៣ក្បាល និងមេចំណាស់ ១ក្បាល។ ហើយកាលពី១០ឆ្នាំមុន មានសត្វប្រើសរស់នៅក្នុងតំបន់ភ្នំធន់ក្អែរប្រមាណជិត ២០ក្បាល តែក្រោយមកដោយសារកត្តាមនុស្សដាក់អន្ទាក់ច្រើនពេក បានធ្វើឱ្យសត្វប្រើសនៅតំបន់នោះ មានការថយចុះយ៉ាងគំហុក។

លោក សុខ មាន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ក្រុមនិស្សិត បានចុះវាស់វែងមានផ្ទៃដី ៥៨ហិកតា សម្រាប់សហគមន៍ភ្នំធន់ក្អែរ។ ក្រោយមកបានចេញប្លង់រឹងនៅសល់ ៥៦ហិកតា ហើយបច្ចុប្បន្ននេះ ដីព្រៃដែល នៅសល់មានចំនួន ២៧ហិកតា៕

Khcct banner

អត្ថបទទាក់ទង