ចិន៖ កូនខ្លា Bengal អាយុមួយខែបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅឯតំបន់ Chongqing Wildlife World នៅភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃអាទិត្យដោយទាក់ទាញអ្នកទស្សនាជាច្រើន។កូនខ្លាទាំង៥ក្បាលនេះ ឈ្មោល២ក្បាល និងញី៣ក្បាល កើតនៅថ្ងៃទី២៨ ខែមេសា នៅសួនឧទ្យាន ។
អ្នកបង្កាត់ពូជសត្វខ្លា Shen Wei បាននិយាយថា "អាកាសធាតុល្អណាស់ថ្ងៃនេះ ពួកយើងបានយកកូនខ្លាមកខាងក្រៅ ដើម្បីអោយពួកវាហាលថ្ងៃក្រោមពន្លឺថ្ងៃ និងស្គាល់បរិស្ថាន។ វាក៏ជាឱកាសសម្រាប់ភ្ញៀវកាន់តែច្រើនក្នុងការមើលពួកវា" ។ លោកបន្តថាពូជសត្វខ្លាទាំងប្រាំក្បាលនេះ ស្ថិតក្នុងស្ថានភាពល្អនាពេលបច្ចុប្បន្ន ដោយសារទម្ងន់របស់វាបច្ចុប្បន្នជាង៣គីឡូក្រាម។
កូនខ្លាតូចៗទាំង៥ក្បាលនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនានៅសួនកម្សាន្ត។ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាមកមើល និងលេងកម្សាន្តកូនខ្លាទាំងអស់នេះ។ ភ្ញៀវទេសចរម្នាក់បានឲ្យដឹងថា "នេះជាលើកដំបូងសម្រាប់ខ្ញុំដែលមានឱកាសនៅជិតកូនខ្លា ហើយពួកវាពិតជាគួរឱ្យស្រលាញ់ រោមរបស់វាទន់ជាងការរំពឹងទុក៕