Img 1426
Swift cc time

ត្រឹមរយៈពេល៣ខែអន្ទាក់ជាង១ពាន់ ត្រូវបានដកចេញពីដែនជម្រកសត្វព្រៃសៀមប៉ាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID មរតកបៃតង

ស្ទឹងត្រែង៖ ក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ USAID មរតកបៃតង តាមរយៈដៃគូអភិរក្ស Rising Phoenix បានដកហូតអន្ទាក់បានចំនួន ១ ៣០៧ និងអន្ទាក់ឆក់ចំនួនមួយប្រវែង ១៥០ម៉ែត្រ ពីដែនជម្រកសត្វព្រៃសៀមប៉ាង។

ក្នុងការបន្តគាំទ្រ «យុទ្ធនាការអន្ទាក់សូន្យ» ដំណាក់កាលទី២ USAID មរតកបៃតង តាមរយៈដៃគូអភិរក្ស Rising Phoenix បានដកហូតអន្ទាក់បានចំនួន ១ ៣០៧ និងអន្ទាក់ឆក់ចំនួនមួយប្រវែង ១៥០ម៉ែត្រ ពីដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ។

លើសពីនេះ USAID មរតកបៃតង និង Rising Phoenix ក៏បានជួយសង្គ្រោះសត្វព្រៃបីផ្សេងទៀតពីអន្ទាក់ និងបានជួយមន្ត្រីឧទ្យានុរក្សរឹបអូសបានកាំភ្លើងកែច្នៃ ៥ដើម រណាអាឈើ ៦គ្រឿង ឈើខុសច្បាប់ ៧ដុំ ទូកដឹកឈើខុសច្បាប់ ២គ្រឿង គោយន្ត ៨គ្រឿង និងម៉ូតូ ៣គ្រឿង៕

រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង


Khcct banner

អត្ថបទទាក់ទង