កម្ពុជា៖ ក្នុងរដូវបន្តពូជរបស់សត្វត្រយងចង្កំកស ឆ្នាំ២០២២-២០២៣ សំបុកចំនួន ៨ ក្នុងចំណោមសំបុកចំនួន ១៣ត្រូវបានញាស់ជោគជ័យ។ សំបុកចំនួន ១៣ នោះ ញាស់បានកូនចំនួន ១៣ក្បាល ត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃលំផាត់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់សត្វជិតផុតពូជបំផុតនេះ។
ក្រោយរដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២០២៣ ត្រូវបានបញ្ចប់ សំបុកសរុបចំនួន ១៣ ដោយក្នុងនោះសំបុកចំនួន ៨ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន ១៣ក្បាល ត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃលំផាត់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់សត្វជិតផុតពូជបំផុតនេះ។
ចំនួនសំបុកនៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់សត្វត្រយងចង្កំកស។ ទោះជាយ៉ាងណា ចំនួនសំបុកបរាជ័យនៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថារងការរំខានពីសកម្មភាពមនុស្សដែលនាំអោយសត្វបោះបង់សំបុក។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចំបងនាំដល់ការបរាជ័យសំបុកផងដែរ៕