កំពង់ធំ៖ ការធ្លាក់ចុះកំពស់ទឹកក្នុងរដូវប្រាំងជាកត្តាប្រឈមមួយក្នុងការអភិរក្សត្រីមេពូជ ដើម្បីដោះស្រាយបញ្ហានេះមុនរដូវទឹកឡើងចូលមកដល់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នាតំបន់រ៉ាមសារស្ទឹងសែនក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ បានរួមគ្នាជួសជុលទំនប់ទឹកចាស់ចំនួន ២ ខ្សែ ស្ថិតក្នុងចំនុចបឹងអភិរក្សទង់ចងក ដែលជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ។
លោក ហ៊ន ប៊ុនលី អនុប្រធានសហគមន៍ទួលនាងសាវផ្លូវហ្លួង បានលើកឡើងថា ការជួសជុលទំនប់ទឹកទាំងពីរខ្សែមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយទប់ទឹកទុកឲ្យបានច្រើនារដូវប្រាំង ដើម្បីការពារត្រីមេពូជនៅក្នុងបឹងទង់ចងករ និងជួយទាក់ទាញសត្វស្លាបគ្រប់ប្រភេទមករកចំណីនៅទីនេះផងដែរ៕