Yearendyearend1140x150

សម្តេច ហ៊ុន សែន នឹងចូលរួមពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជានៅថ្ងៃទី១០មិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅអគារ D, E, F & G នៃដឺព្រេមៀសេនធឺសែនសុខ វេលាម៉ោង១៥:០០នាទី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង សមាគមឧកញ៉ាកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកមានគោរមងារឧកញ៉ា ដែលបានចុះឈ្មោះរួចហើយ ក្នុងការចូលរួមពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។

សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ដោយសមាគមមិនទាន់ស្គាល់អាសយដ្ឋាននៃគោរមងារឧកញ៉ាមួយចំនួន ដូច្នេះដើម្បីមានភាពងាយស្រួល និងទាន់ពេលវេលា សមាគមសូមការយោគយល់អធ្យាស្រ័យចំពោះឧកញ៉ា ដែលបានចុះឈ្មោះចូលរួមពិធីរួចហើយ សូមមេត្តាចាត់បុគ្គលិក ឬ ជំនួយការ មកទទួលយកនូវលិខិតអញ្ជើញផ្លូវការ និងកាតសម្រាប់ពាក់ចូលរួមពិធីនៅអគ្គលេខាធិការដ្ឋានសមាគមឧកញ៉ាកម្ពុជាដែលមានអាសយដ្ឋាននៅជាន់ផ្ទាល់ដីនៃសណ្ឋាគារភ្នំពេញ អគារលេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងយ៉ាងយូរបំផុតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការចូលរួមក្នុងពិធីចំពោះអ្នកមានគោរមងារឧកញ៉ាដែលមិនទាន់បានចុះឈ្មោះចូលរួមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ឬ ស្កេនចូលរួមតាម QR Code សមាគមខាងក្រោម ។ ការទទួលចុះឈ្មោះចូលរួមក្នុងពិធី នឹងផ្អាកត្រឹមវេលាម៉ោង១៧:០០ ថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់សមាគមឧកញ៉ាកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង