681 ezgif.com resize
Moneygramott moi1280x163px

អគារ«ពុទ្ធិកសាកលវិទ្យាល័យ»តម្លៃជិត២លានដុល្លារសម្ពោធជាផ្លូវការជាមួយរចនាប័ទ្មខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាអគារសិក្សាថ្មីមានតម្លៃជិត២លានដុល្លារ ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ឧសភានេះ ត្រូវបានសម្ពោធជាផ្លូវការក្រោមវត្តមានរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព។

អគារសម្តេចព្រះមហាសង្ឃរាជបួរគ្រី រចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគ ចូលនូវ រចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និង ស្ថាបត្យកម្មទំនើបកម្ម។

អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។សំណង់ស្ថាបត្យកម្ម ជាប្រភេទសំណង់បេតុងអាម៉េ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និង សោភ័ណភាពល្អប្រណិត អគារនេះ ប្រើប្រាស់រយៈពេលជាង ១០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់មក។

អគារកំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៉ីនធើណេតដែលមានល្បឿនលឿន នឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់ និងសិក្សាស្រាវជ្រាវ។ ទាំងទំហំ កម្ពស់ រចនាប័ទ្ម សំណង់ស្ថាបត្យកម្ម និងការបំពាក់សម្ភារៈបរិក្ខារ បានធ្វើឱ្យអគារសិក្សាថ្មីនេះ ក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រពុំធ្លាប់មានសម្រាប់ ពុទ្ធិកសិក្សានៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់សមណនិស្សិត និស្សិត ក៏ដូចជាកូនខ្មែរអាចបន្តការសិក្សា នឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត៕


Khcct banner

អត្ថបទទាក់ទង