Yearendyearend1140x150

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ឧសភានេះ បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា«អគារសម្តេចព្រះមហាសង្ឃរាជបួរគ្រី» ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបជិត ២លានដុល្លារ។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ ឧបត្ថម្ភពីសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។

សម្តេច ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជានាថ្ងៃនេះ ដែលជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់វិស័យអប់រំរបស់កម្ពុជា។

នៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកែតម្រូវលើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។

សម្ដេចក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។

សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិស្សិតឲ្យមានសមត្ថភាពល្អប្រសើរ។ ជាមួយគ្នានោះផងដែរ សម្តេចក៏បានជំរុញឱ្យពង្រឹងកិច្ចការនៃការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតឲ្យបានត្រឹមត្រូវជ្រើសរើសអ្នកជំនាញមកពិនិត្យនិក្ខេបបទនោះឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាព នៃការសិក្សារបស់និស្សិត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង