Cctimesw1140xh150cm copy

វៀតណាមរកឃើញ«គ្រាប់បែក»មិនទាន់ផ្ទុះទម្ងន់ជាង២០០គីឡូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គ្រាប់​បែក​ទម្ងន់ ២២៧​គីឡូក្រាម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ការដ្ឋាន​សំណង់​ផ្ទះ​មួយ​ក្នុង​ទីក្រុង Ha Tinh ភាគ​កណ្តាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០២៣។

វៀតណាម៖ ពលរដ្ឋវៀតណាមម្នាក់នៅខេត្ត Ha Tinh ភាគកណ្តាលបានរកឃើញគ្រាប់បែកទម្ងន់ជាង២២៧គីឡូក្រាមនៅក្រោមដីមិនទាន់ផ្ទុះ ខណៈពេលដែលគាត់កំពុងចាក់គ្រឹះផ្ទះថ្មីរបស់គាត់។

គ្រាប់បែកដែលស្ថិតនៅក្រោមដីជម្រៅ៣ម៉ែត្រត្រូវបានរកឃើញនៅម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍នៅការដ្ឋានសំណង់ក្នុងស្រុក Cam Xuyen។ បន្ទាប់មក អាជ្ញាធរបានព្រមាន និងហាមមិនឲ្យប្រជាពលរដ្ឋចូលមកជិតតំបន់នោះ។ អ្នកឯកទេសនៃបញ្ជាការដ្ឋានយោធាស្រុក Cam Xuyen បានធ្វើការជាមួយវិស្វករយោធាមកពីទីបញ្ជាការយោធា Ha Tinh កាលពីថ្ងៃសុក្រ ដើម្បីជីក និងបិទគ្រាប់បែក MK82 ប្រវែង ១.៥៤ ម៉ែត្រ។

គ្រាប់បែកត្រូវបានគេយកទៅទុកចោល។ គ្រាប់បែកនេះត្រូវបានកំណត់ថាជាវត្ថុបុរាណសម័យសង្គ្រាម។ ក្នុងកំឡុងសង្គ្រាមវៀតណាម ស្រុកជាច្រើននៅ Ha Tinh រួមទាំង Cam Xuyen ត្រូវបានទម្លាក់ដោយគ្រាប់បែកអាម៉េរិករាប់ពាន់គ្រាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង