Img 1426
Swift cc time

សម្ដេច ហ៊ុន សែនស្នើពលរដ្ឋឲ្យចូលរួមលើកទឹកចិត្តកីឡាករ-ការិនីនៅប៉ារ៉ាហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី២៦ ឧសភា បានអំពាវនាវដល់ប្រជាពលរដ្ឋជាកម្មករ-កម្មការិនី ត្រូវចូលរួមលើកទឹកចិត្តដល់អតពលិកជនពិការកីឡាករ-កីឡាការិនី ចូលរូួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិតសរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា «នៅសល់តែ ៨ថ្ងៃទៀតទេ ក្មួយៗ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់។ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះ គឺត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារខ្លះ សម្រាប់ចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ក្នុងនាមយើងជាម្ចាស់ផ្ទះ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា និងជាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យសម្រាប់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជនពិការកម្ពុជាផងដែរ៕

Khcct banner

អត្ថបទទាក់ទង