681 ezgif.com resize
Swift cc time

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ នៅក្រុងសៀមរាប រអិលជើងចូលអាងក្រពើ ត្រូវក្រពើខាំស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ក្នុងក្រុងសៀមរាប រអិលជើង ធ្លាក់ចូលអាងក្រពើ ក៏ត្រូវសត្វក្រពើត្របាក់ជាចំណី នៅព្រឹកថ្ងៃទី ២៦ ឧសភា ២០២៣នេះ ។ សពរងគ្រោះ ឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ មានទីលំនៅនៅទល់មុខ ផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប បានរអិលជើង ធ្លាក់ចូលអាងក្រពើ ក៏ត្រូវសត្វក្រពើ ខាំត្របាក់ជាចំណី រហូតបាត់បង់ជីវិត ភ្លាមៗនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥កន្លះ។

យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា មូលហេតុ បណ្តាលមកពីជនរងគ្រោះបានឡើងលើអាងចិញ្ចឹមក្រពើរបស់គាត់ និងបានឃើញមេក្រពើពងក្នុងសំបុករួច ហើយគាត់ក៏បានយកខ្សែទៅទាក់មេក្រពើដែលពងរួចតែម្នាក់ឯង អូសចេញពីសំបុកពង ពេលនោះខ្សែដែលទាក់ក្រពើបានរបូតចេញ ធ្វើឲ្យគាត់បានផ្ងាក្រោយធ្លាក់ចូលទៅក្នុងអាងក្រពើធំ ដែលមានក្រពើចំនួន៩០ មានអាយុ១០ ទៅ១២ឆ្នាំ។ ក្រពើក៏ខាំគាត់តែម្តង។ ពេលនោះគាត់បានស្រែកឱ្យគេជួយដែរ ហើយបានលឺដល់ផ្ទះអ្នកនៅជិតអាងក្រពើ។

ពេលនោះអ្នកជិតខាងបានរត់ទៅប្រាប់ក្រុមគ្រួសារ ដើម្បីជួយជនរងគ្រោះ។ ក្នុងរយៈពេលនោះក្រពើបានខាំជនរងគ្រោះជាច្រើនកន្លែង មានខាំភ្លៅ ខាំពោះរយៀសអស់ ខាំបំពង់ក និងខាំដៃដាច់ត្រឹមកែងដៃ១ចំហៀង បណ្តាលឲ្យស្លាប់នៅពេលដែលគ្រួសារបងប្អូន លើកគាត់ដាក់លើអាងក្រពើ គាត់ទទួលមរណភាព៕

Khcct banner

អត្ថបទទាក់ទង