Cctime ezgif.com resize
Img 0571

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបជាង១ពាន់ករណី គិតត្រឹម៤ខែដើមឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣ ធៀបនឹងក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសត្រូវបានកាត់បន្ថយចំនួន ១៥៤លើក ស្មើនឹង ១៣ភាគរយ (១.០១១/១.១៦៥លើក អ្នកស្លាប់បានថយចុះ ១៨០នាក់ ស្មើនឹង ២៦ភាគរយ (៥០២/៦៦២នាក់ អ្នករបួសបានថយចុះចំនួន ៣០១នាក់ ស្មើនឹង ១៨ភាគរយ (១.៣៦៣ លើ១.៦៦៤នាក់)។ នេះបើតាមការបញ្ជាក់ពីសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ សម្តេច ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ដ្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់។

លើសពីនេះ សម្ដេច ក៏បានលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ មន្ដ្រីនៃក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរឹតបណ្ដឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការងារសំខាន់ៗជាច្រើនទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអង្គការជាតិ និងអន្ដរជាតិ បណ្ដាញសារព័ត៌មាន ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមអនុវត្តតាមការអំពាវនាវ ឬសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោល ក្នុងបំណងជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សូមជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការរៀបចំប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នាពេលនេះ គឺដើម្បីបង្ហាញពីការចូលរួមជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសម្ដែងឆន្ទៈចូលរួមរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់អង្គការសហប្រជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង