Cctimesw1140xh150cm copy

យុវជនចិនជាច្រើនសម្រុកនាំគ្នា«ស្ទួចត្រី»ជាការកម្សាន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ចំនួនយុវជនក្នុងប្រទេសចិនកាន់តែច្រើនឡើងៗកំពុងពេញចិត្តជាមួយការស្ទូចត្រី ដែលបានក្លាយជាវិធីទាន់សម័យក្នុងការសម្រាក និងដើរលេងជាមួយមិត្តភក្តិ។ ការនេសាទត្រីប្រើនុយសិប្បនិម្មិតដែលធ្វើត្រាប់តាមត្រីពិតរបស់ត្រីកំពុងតែពេញនិយមជាខ្លាំងក្នុងប្រទេសចិន។

អ្នកស្ទួចត្រីវ័យក្មេងម្នាក់បាននិយាយថា នៅទីនេះយើងអាចសម្រាកលំហែលខ្លួនបានដោយការស្ទួចត្រី និងក្រេបយកខ្យល់អាកាសនៃធម្មជាតិ។ យុវជនរូបនេះបន្តថា ជាធម្មតាខ្ញុំទៅនេសាទបីឬបួនដងក្នុងមួយខែ" ។

លោក Li Xuan ជាអ្នកគ្រប់គ្រងហាងលក់ឧបករណ៍ក្រៅដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានឲ្យដឹងថាបច្ចុប្បន្នមានយុវជនជាច្រើនកំពុងចាប់អារម្មណ៍ការស្ទួចត្រី និងលំហែលកាយជាមួយធម្មជាតិ ដោយការពេញនិយមនៃការស្ទួចត្រីនេះកំពុងបានជួយឲ្យលោករកចំនូលបានគួរសមពីការលក់ឧបករណ៍ស្ទួចត្រីផ្សេងៗ។

សម្រាប់លោក Li "ចាប់តាំងពីខែមីនានេះកំណើននៃការទិញឧបករណ៍ស្ទួចត្រីរបស់លោកកើតឡើងជាង ៣០ ភាគរយជារៀងរាល់ខែ។ ការលក់តាមអ៊ីនធឺណិត និងក្រៅបណ្តាញសម្រាប់ឧបករណ៍នេសាទបានកើនឡើង ២០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន" ។ ទិន្នន័យពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន JD.com បង្ហាញពីចំណូលនៃផលិតផលដែលទាក់ទងនឹងការនេសាទត្រីបានកើនឡើងជាង ៨០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង