Yearendyearend1140x150

លោក លី តារា ជូនសៀវភៅហ្វ្រីទៅកាន់យុវជនមួយចំនួន ដើម្បីលើកតម្កើងការអាននៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក លី តារា បានអានសៀវភៅចំនួនប្រមាណ ៧០០ ក្បាលត្រឹមរយៈពេល ៣ ឆ្នាំ ធ្វើឱ្យមានការជំរុញទឹកចិត្តក្នុងការនិពន្ធសៀវភៅជាភាសាអង់គ្លេស និងចែករំលែកទៅកាន់យុវជនមួយចំនួនដែលសកម្មដើម្បីផ្លាស់ប្តូរទម្លាប់តាមរយៈការអានសៀវភៅ។

លោក លី តារា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកធ្លាប់ជាគ្រូបង្រៀនម្នាក់ តែក្រោយមកលោកក៏បានឈប់ពីការងារជាគ្រូបង្រៀន មកធ្វើជាអ្នកនិពន្ធឯករាជ្យដោយសារតែចំណង់ចំណូលចិត្តនៅក្នុងការអាន និងការសរសេរចែករំលែកជូនយុវជន។

លោក លី តារា ក្នុងកម្មវិធីតាំងពិព័ណ៌សៀវភៅ

បើតាមលោក តារា ដែលមានអ្នកអានស្គាល់ច្រើនថា Dara Ly បានឱ្យដឹងថា លោកបានចាប់ផ្តើមអានសៀវភៅតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ក្រោយការអានបានរយៈពេលប្រមាណ ៣ ឆ្នាំ លោកបាន អានសៀវភៅរហូតដល់ប្រមាណ ៧០០ ក្បាលដែលជាតួលេខមួយដែលលោកខ្លួនឯងមិននឹកស្មានដល់ផងដែរ។

លោក លី តារា អានសៀវភៅនៅផ្ទះរបស់ខ្លួន

តាមរយៈការអានសៀវភៅ វាបានផ្លាស់ប្តូរផ្នត់គំនិតក្នុងការគិត និងការរស់នៅរបស់លោកជាច្រើនមិនថាក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា ឬ ការងារផ្សេងៗ ដែលជាហេតុធ្វើឱ្យលោកកាន់តែមានឆន្ទៈក្នុងការផ្លាស់ប្តូរទម្លាប់យុវជនជំនាន់ក្រោយតាមរយៈការសរសេរសៀវភៅបែបអប់រំ លើកទឹកចិត្ត និងសៀវភៅបែបកំប្លុកកំប្លែងសម្រាប់យុវជនអាន។

សកម្មភាពចុះកម្មវិធីសប្បុរសធម៌ចែកសៀវភៅ


ចាប់ផ្តើមពីអ្នកអានម្នាក់ដែលអានសៀវភៅបានខ្ចីពីបណ្ណាល័យ និងសៀវភៅអេឡិចត្រូនិចតាំងពីឆ្នាំ២០១៣ ក្នុងរយៈពេល ៣ ឆ្នាំនោះ លោកចំណាយលុយទិញសៀវភៅដោយខ្លួនឯងត្រឹមតែ ៥ក្បាលតែប៉ុណ្ណោះ។ ជាហេតុធ្វើឱ្យលោកកាន់តែយល់ដឹងពីសារៈសំខានក្នុងការអានសៀវភៅ និងការជូនសៀវភៅទៅកាន់អ្នកគាំទ្រមួយចំនួនដោយមិនគិតថ្លៃ ពីព្រោះវានឹងផ្លាស់ប្តូរជីវិត និងទម្លាប់របស់អ្នកអានបានច្រើន។

សកម្មភាពចុះកម្មវិធីសប្បុរសធម៌ចែកសៀវភៅ

អ្នកនិពន្ធ តារា បានបន្តទៀតថា ប្រសិនបើយើងពិតជាមានចិត្តចង់លើកតម្កើងការអានពិតប្រាកដមែន យើងពិតជាមានទឹកចិត្តក្នុងការជូនសៀវភៅទៅកាន់អ្នកដែលចង់អានពិតប្រាកដដោយមិនគិតថ្លៃជាមិនខាន។ លោកតែងតែធ្វើបែបនេះ ព្រោះលោកដឹងថា ពេលខ្លះយុវជនពិតជាចង់អានសៀវភៅខ្លាំងណាស់ ប៉ុន្តែត្រូវសន្សំប្រាក់មួយចំនួនសិនដើម្បីអាចទិញបាន។ ដូចនេះ ការដែលជូនយុវជនបែបនេះនឹងអាចជួយសម្រាលការចំណាយរបស់យុវជនដែលស្រលាញ់ការអាន និងជាការផ្តល់កម្លាំងចិត្តគាត់ក្នុងការអានបន្តទៀតផងដែរ។

សៀវភៅដែលទទួលបានប្រជាប្រិយភាពរបស់លោក Dara Ly 

គួរបញ្ជាក់ផងដែរថា គិតពីឆ្នាំដែលលោកបានចេញសៀវភៅរហូតមកដល់ឆ្នាំនេះ គឺលោកបាននិពន្ធសៀវភៅបាន ១៦ ចំណងជើងហើយសៀវភៅដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេនោះគឺ 3- Minute Motivation និង Impossible Crush៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង