
ភ្នំពេញ៖ គណកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានចេញសេចក្ដីប្រកាសអំពីដំណើរការសង់រូបសំណាកចម្លាក់នៅវិមានឈ្នះ ឈ្នះ អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអត្តពលិកឆ្នើមៗ ព្រមទាំងប្រវត្តិកាលនៃដំណើរការទូទៅនៃកីឡាស៊ីហ្គេម។

លោក ណឹម សុវត្ថិ ប្រធានក្រុមការងារសឹក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ បានចេញសេចក្ដីកាសអំពីដំណើរការសង់រូបសំណាកចម្លាក់នៅវិមានឈ្នះ ឈ្នះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអត្តពលិកឆ្នើមៗ ព្រមទាំងប្រវត្តិកាលនៃដំណើរការទូទៅនៃកីឡាស៊ីហ្គេម។ ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ កំពុងដំណេីរការយ៉ាងសកម្មនិងពុំទាន់បានកំណត់រៀបចំចប់សព្វគ្រប់ គម្រោងក្នុងការរៀបចំចម្លាក់នៅឡើយ ហើយនៅកំពុងធ្វើកិច្ចការនេះជាមួយ នឹងអគ្គលេខាធិការនៃគណៈកម្មការកីឡាស៊ីហ្គេម CAMSOC ដែលនឹងត្រូវមានការជ្រើសរើស ការកំណត់ ការរៀបចំលក្ខណៈវិនិច្ឆ័យ វាយតម្លៃ ឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការរៀបចំជាចម្លាក់នៅវិមានឈ្នះ ឈ្នះជាប្រវត្តិសាស្រ្តនេះ។
លោកបញ្ជាក់ថា ចំពោះព័ត៌មាននិងការផ្សព្វផ្សាយនានា ដែលបាននឹងកំពុងមានលេចឡើង ស្ដីពីដំណឹងថា អត្តពលិកណាមួយ ឬក៏ព្រឹត្តិការណ៏ដែលនឹងត្រូវសាងសង់បញ្ចប់ ពុំទាន់មានលក្ខណៈផ្លូវការជាការសម្រេចនៅឡើយទេ៕