កំពង់ស្ពឺ៖ តាមរយៈតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និង ចិន នៅថ្ងៃទី២៤ឧសភានេះបានបញ្ជាក់ថាលោកនឹងនាំរោងចក្រចំនួន៦ ( ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ ) មកកាន់ទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមកពីអាល្លឺម៉ង់ និងចិន គ្រោងបើករោងចក្រ ៦ទីតាំងក្នុងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់ទុនវិនិយោគប្រហែលជាង៥០លានដុល្លារសហរដ្ឋអាមេរិក។នឹងអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី៦០០០ ទៅ១ម៉ឺន កន្លែង។
