ភ្នំពេញ៖ អត្តពលិកនៃកីឡាបាល់បោះជិះរទេះកម្ពុជា បានហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាង។
កម្ពុជានឹងបើកដំណើរការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន១៣ ប្រភេទកីឡា និងសម្ដែង១ ដែលរួមមានកីឡាជនពិការអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់បោះពិការភ្នែក, បាល់ទាត់ (ម្ខាង៧នាក់), បាល់ទាត់ (ម្ខាង៥នាក់), យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ, និងកីឡាអេឡិចត្រូនិក (កីឡាការប្រកួតសម្តែង)។ ក្រុមអត្តពលិកជនពិការកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីត្រៀមខ្លួនប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិមានពេលខាងមុខនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាជនពិការដ៏ធំដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ ក្រោយពីកីឡាស៊ីហ្គេមលើកទី៣២ បានបញ្ចប់ដោយជោគជ័យ និងបង្កើតបានជាប្រវត្តិសាស្ត្រថ្មីដល់កម្ពុជា៕