Cctimesw1140xh150cm copy

រកឃើញ«សាកសព ៧នាក់»ក្រោយនាវាចិនបានក្រឡាប់នៅសមុទ្រឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថា សាកសពចំនួន ៧នាក់ ត្រូវបានរកឃើញពីកប៉ាល់នេសាទចិន ដែលបានក្រឡាប់នៅមហាសមុទ្រឥណ្ឌា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យស្វែងរកគ្រប់ជ្រុងជ្រោយ ដើម្បីជួយសង្គ្រោះ និងស្វែងរកសមាជិកនាវិកដែលបាត់ខ្លួន។

ប្រទេសជាច្រើន រួមទាំងអូស្ត្រាលី ឥណ្ឌា ស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាល់ឌីវ និងហ្វីលីពីន បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះសមាជិកនាវិកចំនួន ៣៩ នាក់ដែលបាត់ខ្លួន បន្ទាប់ពីកប៉ាល់នេសាទទឹកឆ្ងាយរបស់ចិន "Lupeng Yuanyu 028" បានក្រឡាប់កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ។ នាវានេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shandong ។ ក្រុមហ៊ុននៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ជុំវិញហេតុការណ៍នេះនៅឡើយទេ។

ក្នុងចំណោមមនុស្ស ៣៩នាក់ ដែលដើមឡើយនៅលើកប៉ាល់នេសាទនោះ មានសមាជិកនាវិកចិន ១៧នាក់ ឥណ្ឌូណេស៊ី ១៧នាក់ និងហ្វីលីពីន ៥នាក់ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើនាវិកមួយណាត្រូវបានរកឃើញនោះទេ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា អ្នកមុជទឹកស្រីលង្កា បានរកឃើញ និងស្រង់យកសាកសពនៅក្នុងកាប៊ីននៃកប៉ាល់។ កប៉ាល់ដែលខូចបានបន្តរសាត់បន្តិចម្តងៗឆ្ពោះទៅទិសខាងកើត។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នាវាចំនួន ១៣ នៅតែស្ថិតនៅក្បែរកន្លែងដែលកប៉ាល់លិច។

កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Xi បានណែនាំឲ្យបញ្ជូនកងកម្លាំងសង្គ្រោះបន្ថែមទៀត ហើយជំនួយស្វែងរកតាមសមុទ្រអន្តរជាតិត្រូវបានសម្របសម្រួល។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី បានជំរុញឱ្យទីក្រុងកង់បេរ៉ា បង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ខ្លួន ដើម្បីជួយស្វែងរកអ្នកបាត់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង