Img 1426
Swift cc time

រដូវបិទនេសាទ ត្រូវបិទចាប់ពីខែមិថុនានិងខែកក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Radio Veritas Asia  

ភ្នំពេញ៖ ក្រសួងកសិកម្ម នាថ្ងៃទី១៦ ឧសភា បានប្រកាសដំណឹងស្ដីពីរដូវបិទនេសាទ នៅរាជធានី-ខេត្តដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ និងខេត្តដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹង ថា ដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ត្រូវបិទចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា។

បន្ថែមពីនេះ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ ត្រូវបិទចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។

នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប និងដែននេសាទសមុទ្រ នៃកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង