681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee តេស្តវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រី Lee Hsien Loong បានធ្វើតេស្តវិជ្ជមាន កូវីដ១៩ ជាលើកដំបូងនៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Lee បានរៀបរាប់ថា "ខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ១៩ជាលើកដំបូងនៅព្រឹកនេះ" បន្ទាប់ពីការធ្វើដំណើរការងារថ្មីៗរបស់ខ្ញុំទៅកាន់បណ្តាលប្រទេសមួយចំនួន។លោកបន្តថា ជាទូទៅខ្ញុំមានអារម្មណ៍ថាមិនអីទេ ប៉ុន្តែគ្រូពេទ្យរបស់ខ្ញុំបានណែនាំខ្ញុំឱ្យនៅដាច់ដោយខ្លួនឯងរហូតដល់ខ្ញុំជាសះស្បើយ។ លោក Lee អាយុ ៧១ ឆ្នាំបាននិយាយថាវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យគាត់ប្រើនូវថ្នាំប្រឆាំងមេរោគ Paxlovid ដោយសារតែគាត់មានអាយុច្រើន។

លោក Lee បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែឧសភា និងទៅកាន់ក្រុង Nairobi ក្នុងប្រទេស Kenya ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែឧសភា៕

Khcct banner

អត្ថបទទាក់ទង