Yearendyearend1140x150

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ច្រានចោលព័ត៌មានដែលចុះផ្សាយពីការចាប់ក្មេង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ឧសភា បានច្រានចោលព័ត៌មាន ដែលទំព័រហ្វេសប៊ុកឈ្មោះ «អនុរក្ស», «កាមទេពលឹមហុង» និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

បន្ទាប់ពីទទួលអំពីការចាប់ក្មេង នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសង្ឃឹមថាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សុំបញ្ឈប់បន្តចែកចាយព័ត៌មានក្លែងក្លាយនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង