Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន ប្រកាស់ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការនីមានផ្ទៃពោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២២ ឧសភា បានប្រកាសផ្ដល់គោលនយោបាយគាំពារបន្ថែមដល់កម្មការិនីកម្ពុជាដែលមានផ្ទៃពោះ ដោយជួយឧបត្ថម្ភថវិកាចាប់ពីពេលពពោះ រហូតដល់កូនអាយុ២ឆ្នាំ បន្ថែមលើអ្វីដែលធ្លាប់បានផ្ដល់ជូននាពេលកន្លងមក។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន ដែន ថ្លែងក្នុងពិធីចំនួនបីរួមគ្នា នៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ។ សម្ដេចប្រកាសយ៉ាងដូច្នេះ ដល់កម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។

សម្ដេចបានបន្ថែមថា បច្ចុប្បន្នកម្មការិនី ដែលមានប័ណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពដោយមិនគិតលុយ តែនៅពេលក្រោយការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញ ម្ដង៤ម៉ឺនរៀល ខណៈសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឲ្យបានច្រើនជាងនេះ។

គួរបញ្ជាក់ថា ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល។ ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង