Yearendyearend1140x150

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាស៊ី ឆ្នាំ២០២៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្ពុជា បានចុះហត្ថលេខាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ដែលធ្វើឡើង ក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤០ នៅសណ្ឋាគារ Hilton ទីក្រុង Dubai អារ៉ាប់រួម និងមានប្រទេសចូលរួមប្រកួតចំនួន៤៥ ប្រទេស។

ក្នុងដំណើរឆ្ពោះទៅកាន់ការចុះហត្ថលេខានាំយកព្រឹត្តិការណ៍កម្រិតអាស៊ីមករៀបចំនៅកម្ពុជា ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ចុះឈ្មោះក្នុងនាមជាម្ចាស់ព្រឹត្តិការណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ ក្រោយទទួលបានការអនុញ្ញាតសម្ដេច ហ៊ុន សែន ដែលធ្វើឡើងកាលពីទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា«ក្រោយរៀបចំព្រឹត្តិការណ៍កីឡាសុីហ្គេម ក៏បានរៀបចំផែនការគោលនយោបាយជាតិឡើងវិញថ្មីៗ នឹងគំនិតបង្កើតកាន់តែច្រើនដូចជាការរៀបចំកីឡាសុីហ្គេម ដើម្បីច្នៃប្រឌិតឲ្យមានភាពអស្ចារ្យក្នុងការរក្សាកេរ្តិ៍ឈ្មោះជាតិ និងកេត្យានុភាពជាតិ ឆ្ពោះទៅកាន់ការប្រកួតកីឡាជាតិអូឡាំពិក ជាពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាសុី ឆ្នាំ២០២៩ខាងមុខតែម្ដង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង