Yearendyearend1140x150

កម្ពុជានឹងចាប់ផ្ដើមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី០៣ ដល់ទី០៩ មិថុនាខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជាដែលបានបិទបញ្ចប់ ក្នុងពេលថ្មីៗនេះ ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតនឹងចូលមកដល់ គឺព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីកម្ពុជា ។

នេះបើយោងតាមសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា «ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃកម្ពុជា! បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAMES) កម្ពុជា ក៏នឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីប្រតិភូ អត្តពលិកដែលមានពិការភាពមកពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង