Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន អរគុណមិត្តចិន ផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SPM Page

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនៃពិធីប្រកាសបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ អគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន ជាពិសេស ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីងភីង ដែលបានជួយកសាងពហុកីឡដ្ឋាននៅទីនេះ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ ការប្រកួត និងការប្រើប្រាស់តកូនតចៅទៅថ្ងៃក្រោយ។

សូមជម្រាបថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់មិត្តចិន ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង