Img 1426
Swift cc time

កម្ពុជាបញ្ចប់ព្រឹត្តិការណ៍បិទ«ស៊ីហ្គេម»បានដោយយ៉ាងរលូន ទោះមានភ្លៀង ផ្គរ រន្ទះក្តី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ ព្រឹត្តិការណ៍បិទកីឡាអាស៊ីអាគ្នេយ៍ កាលពីយប់ថ្ងៃទី១៧ ឧសភា បានបញ្ចប់ទៅយ៉ាងរលូន បើទោះជាមានភ្លៀង ផ្គរ និង រន្ទះ នៅអំឡុងពេលដំណើរការកម្មវិធីក្ដី។ ភ្លៀងមិនមែនជាការរំខាននោះទេ ផ្ទុយទៅវិញ វាបានធ្វើឲ្យសិល្បៈករ និងទស្សនិកជន ច្រៀង រាំ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង នៅក្រោមដំណក់ទឹកភ្លៀង។

ភ្លៀង ផ្គរ និង រន្ទះ បានរំខានដល់ការសម្តែងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ុន្តែសិល្បករ សោល្បការនី នៅលើទីលានមិនមានភាពរអាក់រអួល នោះទេ ដូចគ្នាទៅហ្នឹងទស្សនិកជនដែរ ពួកគេបានច្រៀង រាំ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ទោះជាអាកាសធាតុមិនល្អក្ដី។

ការប្រគុំតន្ត្រីរយៈពេល ១ម៉ោង និងង៣០នាទី រួមទាំងមានការបញ្ចាំងភ្លើងចម្រុះពណ៌ បទចម្រៀង និងក្បាច់រាំជាច្រើន បូករួមទាំងក្បាច់គុន ដែលរំលេចនូវក្បាច់គុនល្បុក្កតោបុរាណ បានផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា។

បន្ទាប់មកមានក្បួនដង្ហែរបស់អត្តពលិកប្រមាណ ១.០០០ នាក់ និងអ្នកស្ម័គ្រចិត្ត ២.០០០ នាក់ ហើយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទការប្រកួត ហើយភ្លើងអគ្គិជ័យកីឡា ត្រូវបានពន្លត់។ ទង់ជាតិ SEA Games ត្រូវបានប្រគល់ទៅឱ្យប្រទេសថៃ ដែលនឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់ ចាប់ពីថ្ងៃទី ៧-១៩ ខែធ្នូ ឆ្នាំ ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា៕

រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023


Khcct banner

អត្ថបទទាក់ទង