
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ឧសភានេះ បានចេញសេចក្ដីប្រកាសអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមសេចក្ដីប្រកាសរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដល់ប្រជាពលរដ្ឋដែលរសនៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាប់ថា គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការរៀបចំពីធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអាគារមជ្ឈមណ្ឌលពហុឯកទេស«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត សន្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ដិត ។
ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន នឹងរក្សានូវសន្តិភាពសុវត្ថិភាព សណ្ដាប់ធ្នាប់ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវ មហាវិថីព្រះមុន្នីវង្ស (ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្ដុបBKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី)ដោយមិនអនុញាតឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៥ៈ០០ នាទីព្រឹក រហូតបញ្ចប់កម្មវិធី៕
