Img 1426
Swift cc time

អត្តពលិកឆ្នើម២រូប ប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ត្រូវបានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ឧសភា និងបានរកឃើញអត្តពលិកឆ្នើម ២រូប ប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ គឺកីឡាការនីវីណាមកម្ពុជា ប៉ាល់ ឆរស្មី និង កីឡាការិនីហែលទឹកសិង្ហបុរី Ting Wn Quah។

នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី បានឈ្នះមេដាយមាស ៤គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង និង កីឡាការិនីហែលទឹកសិង្ហបុរី Ting Wn Quah ដែលបានឈ្នះមេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្នុងនោះមានមេដាយមាស ៦គ្រឿង និងប្រាក់ ២គ្រឿង។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមាន មេដាយមាសចំនួន ៨១ មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធចំនួន ១២៧ ជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីវៀតណាម ថៃ និង ឥណ្ឌូណេស៊ី និងប្រទេសសិង្ហបុរី ជាប់ចំនាត់ថ្នាក់ទី៦ ទទួលបានមេដាយសរុបចំនួន ១៥៨ ក្នុងនោះមាន មេដាយមាសចំនួន ៥១ មេដាយប្រាក់ចំនួន ៤៣ និងមេដាយសំរឹទ្ធចំនួន ៦៤ ៕

រូបភាព៖ Cambodia 2023
រូបភាព៖ Cambodia 2023


Khcct banner

អត្ថបទទាក់ទង