Cctimesw1140xh150cm copy

កីឡាករ ពៅ ពេជ្ជរ៉ា លើកទឹកចិត្តឱ្យមហាជនហ្វឹកហាត់កូនតូចៗឱ្យលេងកីឡារត់ និងហែលទឹក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ Pirakyuth Rath

ភ្នំពេញ៖ កីឡាករជម្រើសជាតិហែលទឹក ពៅ ពេជ្ជរ៉ា បានធ្វើការបង្ហោះសារក្នុងគណនីផ្លូវការរបស់ខ្លួនលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាដែលមានកូនៗតូចៗ អាយុ ៥ ទៅ ៦ ឆ្នាំ ចាប់ផ្តើមលេងកីឡាពីពេលនេះតទៅ ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនក្នុងការប្រកួតកីឡាផ្សេងៗនាពេលខាងមុខ។

ប្រភពរូបភាព៖ Khmer Swimming Federation 

កីឡាករ ពៅ ពេជ្ជរ៉ា បានចូលរួមក្នុងការប្រកួតវិញ្ញាសាហែលទឹកក្នុងកម្មវិធីស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរមួយចំនួនដោយសារតែការលះបង់ដ៏ធំធេងក្នុងការធ្វើដំណើរពីក្រៅប្រទេសដើម្បីមកតំណាងកម្ពុជាក្នុងការប្រកួតនេះ។

ប្រភពរូបភាព៖ Khmer Swimming Federation 

កាលពីព្រឹកថ្ងៃទី ១៨ ឧសភា ២០២៣ កីឡាកររូបនេះបានធ្វើការបង្ហោះសារយ៉ាងច្បាស់ៗនៅក្នុងគណនីរបស់ខ្លួនដើម្បីលើកទឹកចិត្តមហាជនចាប់ផ្តើមពង្រឹងសមត្ថភាពកូនៗរបស់់ខ្លួនដែលនៅតូចៗឱ្យចាប់ផ្តើមក្នុងការហ្វឹកហាត់កៅឡារត់ប្រណាំង និងកីឡាហែលទឹក ដោយសារតែកីឡាពីរនេះជាកីឡាស្នូល ដែលងាយស្រួលក្នុងការផ្លាស់ប្តូរទៅកីឡាផ្សេង ក្នុងករណីពេលធំឡើងគាត់ពេញចិត្តនឹងកីឡាណាមួយផ្សេង។

ប្រភពរូបភាព៖ គណនីហ្វេសប៊ុករបស់ ពៅ ពេជ្ជរ៉ា

កីឡាកររូបនេះបានរៀបរាប់បន្តទៀតថា បានជាខ្លួនលើកឡើងបែបនេះ ព្រោះចង់ឃើញប្រទេសកម្ពុជាពោរពេញទៅដោយធនធានកីឡាករ កីឡាការនីក្មេងៗ យ៉ាងសប្បូរបែបក្នុងវិស័យកីឡា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង