កម្ពុជា៖ សត្វខ្សឹបដែលបានពងក្រោមការថែទាំដោយមនុស្សមុនដំបូងគេបង្អស់របស់ពិភពលោក ត្រូវបានរកឃើញវាមានស្នាមប្រេះតូចៗប៉ិនសរសៃសក់ជាច្រើនកន្លែង ហើយវាបានខូចនៅថ្ងៃទី៧ នៃការដាក់ភ្ញាស់បែបសិប្បនិម្មិត។
នៅខែមេសា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានសង្កេតឃើញខ្សឹបឈ្មោលមួយក្បាលសម្ដែងកាយវិការទាក់ទាញ ចែចង់ញី ហើយនៅថ្ងៃទី១ ខែឧសភា ខ្សឹបញីមួយក្បាលពងបានមួយគ្រាប់។ នេះជាពងសត្វខ្សឹបដែលបានពងក្រោមការថែទាំដោយមនុស្សមុនដំបូងគេបង្អស់របស់ពិភពលោក។
ពេលដែលពងនេះត្រូវបានរកឃើញវាមានស្នាមប្រេះតូចៗប៉ិនសរសៃសក់ជាច្រើនកន្លែង ហើយត្រូវបានបិទភ្ជាប់ដើម្បីការពារកុំឱ្យបាក់តេរីចូល។ វាជាដំណឹងល្អដោយពងនេះជាពងអាចនឹងញាស់ ហើយវាបានបង្ហាញសញ្ញានៃការចម្រើនលូតលាស់ ប៉ុន្តែជាអកុសល ពងនោះត្រូវបានពិនិត្យឃើញថាខូច នៅថ្ងៃទី៧ នៃការដាក់ភ្ញាស់បែបសិប្បនិម្មិត។ វាទំនងជាបាក់តេរីបានចូលទៅក្នុងពងមុនពេលដែលស្នាមប្រេះត្រូវបានបិទភ្ជាប់៕