Cctimesw1140xh150cm copy

សមាគមបាល់ទាត់ថៃចេញសារសុំទោសនិងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធក្នុងជម្លោះកាលពីយប់មិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Main Stand

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់ថៃ នាថ្ងៃទី១៧ ឧសភា បានចេញសារសុំទោសដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់បុរស នៅស៊ីហ្គេម។ ការប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិថៃ ជួបក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សមាគមបាល់ទាត់ថៃ បានចេញសេចក្ដីថ្លែងការណ៍ដូចច្នេះថា « សមាគមសូមសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្រៅទីលាន ដែលបានកើតឡើងអំឡុងពេលប្រកួត។ ដែលមានរូបភាពលេចមុខទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក បានបង្កការខូចខាតយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។

ជាពិសេសក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិកដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។ សមាគមថៃ និងគណៈកម្មាធិការនឹងបង្កើតការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទាំងអស់។ ហើយនឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការការពារចំពោះបុគ្គលិកដែលបានបង្កឱ្យមានជម្លោះ»។

គួររម្លឹកថា ការការប៉ះទង្គិចនេះបានកើតឡើងរវាងការប្រកួតរវាងក្រុមថៃ និងឥណ្ដូនេសុី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦ ឧសភាយប់មិញនេះ ដែលមាននូវការប៉ះទង្គិចរវាងក្រុមទាំង២ និងរងនូវការពិន័យកាត់ក្រហម និងកាត់លឿងច្រើននៅក្នុងអំឡុងពេលប្រកួតនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង