Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន ចាត់ទុកមេដាយកម្ពុជាឈ្នះពីស៊ីហ្គេម ជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានចាត់ទុកមេដាយដែលអត្តពលិកកម្ពុជាទទួលបានពីការប្រកួតកីឡាស៊ីហ្គេម ជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ បើនិយាយជារួម និងក្នុងវិស័យកីឡា បើនិយាយដោយឡែក។

សម្តេច ហ៊ុន សែន បានរម្លឹកថា កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ។ ប៉ុន្តែស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (ក្នុងតារាងប្រៀបធៀប)។

គួរបញ្ជាក់ថា អត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង